នារសៀលថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣
លោកថន ប៊ុនថាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បាន អញ្ជើញចូលរួមពិធីពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS, ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង ការប្រើប្រាស់ប្រព័ន្ធFMIS Portal ជំនាន់ទី០១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដាក់ឲ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធVideo Online Zoom។